• Saturday, November 26, 2016

    YG Entertainment ទម្លាយហេតុផលនៅពីក្រោយការរំសាយក្រុម 2NE1



    ព័ត៌មាននៃការរំសាយក្រុមតារាចម្រៀងស្រី 2NE1 បានធ្វើឲ្យក្រុមអ្នកគាំទ្ររាប់លាននាក់ខកចិត្ត និងតក់ស្លុតយ៉ាងខ្លាំង។ ជាមួយគ្នាដែរពួកគេក៏មានចម្ងល់អំពីហេតុផលពិតប្រាកដនៅពីក្រោយការបែកបាក់ក្រុមនេះដែរ។ កាលពីម្សិលមិញតំណាងរបស់ផលិតកម្ម YG Entertainment បានបកស្រាយ ប្រាប់សារព័ត៌មានថា ហេតុផលនៃរំលាយក្រុមនេះគឺដោយសារតែអនាគត និងជោគវេសនារបស់ក្រុមនេះហាក់បីដូចជាកំពុងតែនៅលើខ្សែអំបោះដ៏តូចមួយអីចឹង ដែលវាងាយនឹងដាច់ ឬបរាជ័យខ្លាំង     ណាស់។ ខាងផលិតកម្មបានបន្ថែមថា Park Bom មានរឿងចម្រូងចម្រាស់ទាក់ទងនឹងបញ្ហាគ្រឿងញៀនបន្ទាប់ប៉ូលិសកូរ៉េបានរកឃើញថ្នាំអំហ្វេតាមីនចំនួន ៨០ គ្រាប់ក្នុងកាប៊ូបមួយដែលគេផ្ញើរទៅកាន់នាង។ រឿងអាស្រូវនេះបានជាន់ពន្លិចប្រជាប្រិយភាពរបស់នាងយ៉ាងខ្លាំងតាំងពីឆ្នាំ ២០១៤ មកម្លេះ។
    parkbom
    ចំណែកឯប្រធានក្រុម CL វិញបានបង្ខំចិត្តចុះកុងត្រាជាមួយភ្នាក់ងាចម្រៀងអាមេរិក Scooter Braun តាំងពីខែតុលាឆ្នាំ ២០១៤ ដូចគ្នា ដើម្បីផលិតអាល់ប៊ុមចម្រៀងទោលរបស់នាង។ ដូចនេះនាងគិតតែពីខិតខំ និងផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការផលិតអាល់ប៊ុមចម្រៀងទោលថ្មីនេះ។
    ចំពោះ Minzy វិញបានប្រកាសដើរចេញពីក្រុមតាំងពីខែ មេសា ឆ្នាំ ២០១៦ តាមរយៈសារមួយដែលនាងបានបង្ហោះក្នុងគណនី Instagram  ផ្លូវការរបស់នាង។
    ងាកទៅស្រីស្អាត Sandara Park វិញបើទោះជានៅបន្តការងារជាមួយ YG Entertainment ក៏ពិតមែនតែមួយរយៈចុងក្រោយនេះ នាងបានផ្តោតយ៉ាងខ្លាំងទៅលើការងារជាតារាសម្តែងខ្សែភាពយន្តតាមប្រព័ន្ធអ៊ីនធឺណិត។
    sandarapark
    ហើយអ្វីដែលសំខាន់នោះគឺកុងត្រារបស់ Park Bom, Sandara Park និង CL ជាមួយ YG Entertainment ក៏ដល់ទីបញ្ចាប់ដូចគ្នាដែរនៅពេលនេះ។ ហេតុដូចនេះខាងផលិតកម្មក៏សម្រេចចិត្តប្រកាសរំសាយក្រុមចម្រៀងនេះតែម្តងទៅ។ យ៉ាងណាក៏ដោយខាងផលិតកម្មបានអះអាងថា សមាជិកក្រុមទាំងអស់នៅតែរក្សាទំនាក់ទំនងជាមិត្តភក្កិល្អនឹងគ្នាដដែល គ្រាន់តែពួកគេផ្តោតទៅលើការងារឯកជនរៀងៗខ្លួន៕ ដោយ៖ ភក្តី
    2ne1-reunion-mama-2015

    No comments:

    Post a Comment

    Fashion

    Beauty

    Travel