ការតុបតែងខ្លួនឲ្យមានភាពទាក់ទាញមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ស្រ្តីគ្រប់រូប។ ពិតណាស់វាទាបទាឲ្យស្រ្តីគ្រប់រូបត្រូវចេះជ្រើសរើសសំលៀកបំពាក់ឲ្យស័ក្កសម្យទៅនឹងរាងកាយ និងតាមទីកន្លែងផងដែរ។ ហើយខាងក្រោមនេះជាកំហុសនៃការតុបតែងខ្លួន ១០ យ៉ាងដែលធ្វើឲ្យនារីគ្រប់រូបបាត់បង់នូវសោភណ្ឌភាព និងភាពទាក់ទាញ។
១. រៀបចំខ្លួននៅនាទីចុងក្រោយ៖ ទាល់តែដល់ពេលទើបចាប់ផ្តើមតុបតែងខ្លួន ហើយក្នុងពេលតក់ ក្រហលនេះ លោកមិនអាចតុបតែងខ្លួនបានស្អាតនោះទេ។ លោកអ្នកត្រូវការពេលខ្លះដើម្បីជ្រើសរើសសំលៀកបំពាក់ និងតុបតែងខ្លួន។
២. ស្លៀកពាក់ខុសរដូវកាល៖ ក្នុងរដូវរងាលោកអ្នកបែរជាស្លៀកពាក់ខោវអាចខោចខ្លី ដែលធ្វើឲ្យលោកអ្នកបាត់បង់នូវភាពស្រស់ស្អាត ដូចនេះលោកអ្នកត្រូវស្លៀកពាក់ឲ្យត្រូវតាមរដូវកាលផងដែរ។
៣. ពាក់ស្បែកកែងចោទខុសទីកន្លែង៖ បើលោកអ្នកត្រូវដើរក្នុងនៅលើផ្លូវក្រាលថ្ម លោកអ្នកមិនគួរពាក់ស្បែកជើងកែងចោតនោះទេ វាធ្វើឲ្យលោកអ្នកឈឺជើង និងមិនអាចធ្វើដំណើរដោយស្វាហាបនោះទេ។
៤. ពាក់ខោអាវមិនត្រូវនឹងទំហំដងខ្លួន៖ ការពាក់អាវតឹងណែន ឬរលុងខ្លាំងពេកនឹងធ្វើឲ្យលោកអ្នកបាត់បង់នូវភាពស្រស់ស្អាត។
៥. សំលៀកបំពាក់ដែលងាយនឹងទក់ ឬជ្រួញ៖ សំលៀកបំពាក់ប្រភេទនេះស្អាតតែមួយភ្លែតទេ ពេលលោកអ្នកពាក់យូរបន្តិចសាច់ក្រណាស់នឹងប្រែទៅជាទក់ ឬជ្រួញ ហើយបាត់បង់នូវភាពស្រស់ស្អាត។
៦. ខ្វះនូវគ្រឿងតុបតែងបន្ថែម៖ ពេលខ្លះគ្រឿងតុបតែងបន្ថែមអាចធ្វើឲ្យលោកអ្នកកាន់តែមើលទៅមានភាពទាក់ទាញ។
៧. ប្រើប្រាស់សម្ភារគ្មានស្តង់ដារ៖ សម្ភារដែលគ្មានគុណភាពត្បិតតែវាមានតំលៃថោកបន្តិចមែន តែកម្រិតសោភណ្ឌភាពរបស់វា ក៏អន់ដែរ។
៨. ស្លៀកពាក់ចម្រុះពណ៌៖ លោកអ្នកគួរជ្រើសរើសអាវ ឲ្យស៊ីទៅនឹងសំពត់ ឬខោដែលលោកអ្នកស្លៀក។
៩. សំលៀកបំពាក់ដែលមានពណ៌ ឬរូបចំលែកៗ៖ សូមប្រយ័ត្នចំពោះសំលៀកបំពាក់បែបនេះ ព្រោះវានឹងធ្វើឲ្យលោកអ្នកមើលទៅខុសប្លែកគេ និងគ្មានភាពទាក់ទាញនោះទេ។
១០. ពាក់អាវទ្រនាប់ខុសទំហំ៖ អាវទ្រនាប់ដែលតឹង ឬរលុងខ្លាំងពេកក៏អាចជះឥទ្ធិពលដល់ភាពស្រស់ស្អាតរបស់លោកអ្នកដែរ៕ ដោយ៖ ភក្តី
No comments:
Post a Comment