ពត៌មានមួយនេះទទួលបានពីលោក Ming-Chi Kuo ប្រធានផ្នែក KGI Securities ដែលគាត់បានទទួលពត៌មានផ្ទាល់ពីក្រុមហ៊ុន Apple តែម្ដងដែលថា៖ “ពួកយើងជឿជាក់ថា មូលហេតុមួយដែលនាំឲ្យ iPhone ប្រែក្លាយខ្លួនពីលោហៈ ទៅជាកញ្ចក់វិញ គឺដើម្បីមុខងារសាកថ្មឥតខ្សែ។ ក្នុងគោលបំណង ដើម្បីធានាបាននូវគុណភាពល្អឥតខ្ចោះ យើងជឿជាក់ថា វាជាការសមស្របបំផុតសម្រាប់ EMS Suppliers ដើម្បីអភិវឌ្ឍន៍មុខងារសាកថ្មឥតខ្សែមួយនេះ ព្រោះការធ្វើតេស្ដមុខងារមួយនេះបានធ្វើរួចទៅហើយ។ ដូចជាក្រុមហ៊ុន Hon Hai ត្រូវការចំណាយធនធានជាច្រើនដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា OLED សម្រាប់ iPhone ហើយយើងសង្ឍឹមថា ក្រុមហ៊ុន Pegatron នឹងចូលរួមជាមួយយើងក្នុងការផលិតបច្ចេកវិទ្យាសាកថ្មឥតខ្សែនេះ។”
តាមរយៈបច្ចេកវិទ្យសាកថ្មឥតខ្សែនេះ iPhone 7 ត្រូវបានគេរំពឹងថា នឹងផលិតឡើងជាមួយនឹងកញ្ចក់ OLED។ ហើយសម្រាប់ iPhone 8 Plus ដែលនឹកមកដល់ក្នុងពេលឆាប់ៗនេះ អាចនឹងមានពីរប្រភេទ ដោយមួយជាប្រភេទអេក្រង់ LCD ធម្មតា និងមួយទៀតជាប្រភេទអេក្រង់ OLED។
ក្រុមហ៊ុន Apple គ្រោងនឹងធ្វើការដាក់បង្ហាញផលិតផល iPhone ជំនាន់ថ្មីរបស់ខ្លួននេះ នៅកំឡុងខែកញ្ញា ឆ្នាំក្រោយ ដូចច្នេះសូមកុំភ្លេចតាមដានពាក្យចចាមអារាមបន្ដទៀតទាក់ទងនឹង iPhone ថ្មីនេះមុនពេលក្រុមហ៊ុនសម្រេចផលិតវាឡើង។
No comments:
Post a Comment