• Tuesday, November 29, 2016

    ញាក់សាច់!ល្បែងថ្មីកំពុងល្បីនៅចិន ប្រើតែម្រាមមួយ ដើម្បីបិទបាំងកន្លែងពិសេស



    ប្រទេសចិន៖ ថ្មីៗនេះ ល្បែងថ្មីមួយទៀតហើយត្រូវបានលេចចេញមកធ្វើឲ្យផ្អើលអស់បណ្តាញសង្គម និងយុវវ័យប្រទេសចិនដោយគេឲ្យឈ្មោះការប្រកួតនោះថា One Finger Selfie Challenge។
    ការប្រកួតលេងល្បែងនេះតម្រូវឲ្យអ្នកលេងអាក្រាតកាយ ហើយឈរថតខ្លួនឯងមុខកញ្ចក់ដោយប្រើប្រាស់ម្រាមដៃតែមួយម្រាមនោះទេដើម្បីបាំងកន្លែងពិសេសៗលើរាងកាយនោះមិនឲ្យគេឃើញ។ ពេលដែលថតរួចហើយ អ្នកដែលលេងនោះត្រូវបង្ហោះរូបខ្លួនឯងដែលថតហើយនោះចូលទៅក្នុងបណ្តាញសង្គមដើម្បីបញ្ជាក់ថាបានពិតជាបានចូលរួមលេងពិតមែន។
    ល្បែងនេះត្រូវបានចាប់ផ្តើមដំបូងឡើយព្រោះតែរូបតុក្កតានារីជប៉ុនម្នាក់ដែលឈរមុខកញ្ចក់ហើយយកម្រាមដៃមកបាំងកន្លែងពិសេសរបស់នាង។ ពេលឃើញបែបនេះ នារីម្នាក់បានសាកល្បងយកម្រាមដៃរបស់នាងដាក់បាំងហើយថតរូបមុខកញ្ចក់សាក់មើលស្រាបតែម្រាមបាំងអស់មែន ដូចនេះនាងក៏បង្ហោះវាចូលបណ្តាញសង្គមធ្វើឲ្យគេគ្រប់គ្នាចាប់អារម្មណ៍ហើយនាំគ្នាធ្វើតាមទាំងអស់គ្នាតែំម្តងទៅ។
    ចំពោះល្បែងនេះវិញ មនុស្សជាច្រើនបាននាំគ្នាបានចូលរួមធ្វើយ៉ាងច្រើនកុះករមានទាំងប្រុសទាំងស្រី ជាពិសេសនោះគឺយុវវ័យ ហើយក៏មានអ្នកខ្លះបានធ្វើការរិះគន់ផងដែរថាល្បែងនេះគឺវាមានលក្ខណះលើសពេកព្រោះថាផ្នែកជាច្រើននៃរាងកាយត្រូវបានបញ្ចេញចង់អស់ទៅហើយ ប្រសិនបើក្មេងៗមើលឃើញវិញគឺមិនមែនជាការល្អនោះទេ៕ 2 3

    No comments:

    Post a Comment

    Fashion

    Beauty

    Travel