• Tuesday, December 6, 2016

    ហេតុផល ៧ យ៉ាងដែលធ្វើឲ្យ 2NE1 ស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រជារៀងរហូត


    បន្ទាប់ពីមានព័ត៌មានប្រកាសជាផ្លូវការរបស់ផលិតកម្ម YG Entertainment  ថា ក្រុមតារាចម្រៀងស្រីដ៏ល្បី 2NE1 បានរំសាយក្រុមរួចមក ព័ត៌មានដ៏រសើបមួយនេះបានធ្វើឲ្យមហាជនមានការខកចិត្តយ៉ាងខ្លាំង។
    ថ្វីត្បិតព័ត៌មាននេះមួយបានចាក់ដោតបេះដូងអ្នកគាំទ្រយ៉ាងណា ក៏ដោយ ក៏ក្រុមតារាស្រីដែលមានអាយុកាលជាង ៧ឆ្នាំនេះ នៅតែស្ថិតនៅក្នុង បេះដូងអ្នកគាំទ្រទាំងអស់ជារៀងរហូត គ្មានថ្ងៃបំភ្លេចបាន ព្រោះវត្តមានរបស់ក្រុម 2NE1 នេះហើយដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់បានស្គាល់K-pop ច្បាស់ នេះបើតាមសម្តីរបស់អ្នកគាំទ្រមួយចំនួន។
    ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែល 2NE1 នៅក្នុងបេះដូងរបស់អ្នកគាំទ្រគ្មានថ្ងៃបំភ្លេច
    ១.  បទចម្រៀងរបស់ក្រុម2NE1 បង្កប់អត្ថន័យល្អៗ
    បទចម្រៀងរបស់ពួកគេភាគច្រើននិយាយអំពីជីវិតប្រចាំថ្ងៃ។ ជាពិសេសបទចម្រៀងមួយចំនួន បានលើកទឹកចិត្តនៅពេលដែលយើងជួបការលំបាក ឬក៏មានភាពឯកោ ឲ្យមានភាពរឹងមាំឡើងវិញ។

    %e1%9f%a5%e1%9f%a1

    ២. ការបង្ហាញពីភាពរឹងមាំរបស់ស្រី្ត
    ក្រុម 2NE1 បានបង្ហាញឲ្យឃើញពីភាពអស្ចារ្យរបស់ខ្លួនតាមរយៈការសម្តែង ដែលមានសមាជិកស្រីមាន តែ ៤ នាក់ប៉ុណ្ណោះ។ ក្រុម 2NE1 បានក្លាយជាក្រុមតារាចម្រៀងស្រីដ៏ល្បី និងមានឥទ្ធិពលខ្លាំង បំផុត ក្នុងប្រវត្តិសាស្រ្ត K-pop។

    %e1%9f%a5%e1%9f%a2

    ៣. ស្ទាយសម្លៀកបំពាក់ឡូយៗដំបូងគេ មិនត្រឹមតែល្បីនៅ k-pop  ប៉ុន្តែនៅលើពិភពលោក
    បើនិយាយពីស្ទាយសម្លៀកបំពាក់វិញ 2NE1 តែងតែជាប់ចំណាត់ខ្ពស់ជាងគេតែម្តង។ ស្ទាយសម្លៀកបំពាក់របស់ ពួកគេតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រជាមួយនឹង ពណ៌និង រូបភាពផ្សេងៗ។ ជាពិសេសជាមួយនឹងស្ទាយម៉ូដសក់របស់ Daraតែម្តង។

    %e1%9f%a5%e1%9f%a3
    %e1%9f%a5%e1%9f%a4 %e1%9f%a5%e1%9f%a5

    ៤. 2NE1 បានជះឥទ្ធិពលខ្លាំងជាអន្តរជាតិ
    2NE1 បានក្លាយជាវត្តមានដ៏សំខាន់ជាលក្ខណៈអន្តរជាតិ ជាពិសេស នៅតាមបណ្តាបស្ចិមប្រទេស។ ពួកគេ បានធ្វើការជាមួយនឹងសិល្បៈករ និងអ្នកដឹកនាំជាច្រើនដូចជា WIL.IAM និងកំពូលអ្នកច្នៃម៉ូដ Jeremy Scott។ បទចម្រៀងរបស់ពួកគេដែលមានចំណងជើងថា “I AM THE BEST” គឺជាបទដែលទទួលបានការគាំទ្រខ្លាំងបំផុត។

    %e1%9f%a5%e1%9f%a6

    ៥. សមាជិកក្រុមនីមួយៗ មានលក្ខណៈពិសេសរៀងខ្លួន
    នារីទាំង ៤របស់ក្រុម2NE1 ពួកគេម្នាក់ៗសុទ្ធតែមានលក្ខណៈប្លែកផ្សេងៗពីគ្នា។ ជាពិសេសទៅទៀតនោះ ពួកគេចូលលេងសើច មិនថាពួកគេនៅទីណានោះទេ។ ពួកគេចូលចិត្តធ្វើអ្វីដែល ពួកគេចូលចិត្ត ដោយមិនខ្វល់អ្នកណាមើលមកថាពួកគេយ៉ាងមិចនោះទេ ទាំងការរាំ និងស្ទីលផ្សេងៗ។

    %e1%9f%a5%e1%9f%a7

    ៦. 2NE1 ស្រឡាញ់គ្នាដូចជាបងប្អូនបង្កើត
    2NE1 មិនគ្រាន់តែជាសមាជិកប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាមិត្តល្អនឹងគ្នា ហើយថែមទាំងស្រឡាញ់គ្នាខ្លាំង ដូចជាបងប្អូនបង្កើតទៀតផង។ ពួកគេតែងតែជួយគ្នា និងលើកទឹកចិត្តទៅវិញទៅមក មិនថាមានបញ្ហាអ្វីនោះទេ។

    %e1%9f%a5%e1%9f%a8
    %e1%9f%a5%e1%9f%a9

    ៧.2NE1 ស្រឡាញ់អ្នកគាំទ្រខ្លាំង
    ក្តីស្រឡាញ់ដែលពួកគេទទួលបានពីអ្នកគាំទ្រ ដូចគ្នាក្រម 2NE1 ក៏បានបង្ហាញក្តីស្រឡាញ់របស់ពួកគេសម្រាប់អ្នកគាំទ្ររបស់ពួកគេវិញដូចគ្នា។ ពួកគេមិនត្រឹមតែយកចិត្តទុកដាក់ចំពោះអ្នកគាំទ្រតាមរយៈសារព័ត៌មាននោះទេ ជាពិសេស Park Bom ថែមទាំងផ្តល់អំណោចមួយចំនួនដល់អ្នកគាំទ្រទុកជាអនុស្សវរីយ៍ទៀតផង៕

    %e1%9f%a6%e1%9f%a0 %e1%9f%a6%e1%9f%a1

    No comments:

    Post a Comment

    Fashion

    Beauty

    Travel