ស្រ្តីត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងរបស់គ្រួសារ ព្រោះតែស្រ្តីត្រូវដោះស្រាយបញ្ហាជាច្រើន ដែលអាចកើតមានឡើងក្នុងគ្រូសារ។ បន្ទាប់ពីរៀបការរួចស្រ្តីមួយចំនួនបានក្លាយខ្លួនទៅជាស្រ្តី មេផ្ទះ ហើយប្តីរបស់គាត់ជាអ្នករកប្រាក់ទ្រទ្រង់គ្រួសារ ខណៈស្រ្តីមួយចំនួនទៀតបានសម្រេច ធ្វើការងារជួយរកប្រាក់ទ្រទ្រង់គ្រួសារ។ តើស្ត្រីគ្រប់រូបគួរធ្វើជាមេះផ្ទះ ឬបន្តធ្វើការងារជួយ គ្រួសារ? តើរវាងការងារទាំងពីរមានលក្ខណៈខុសគ្នាដូចម្តេចទៅ?
១. ស្រ្តីជាមេផ្ទះ៖
+ មានពេលវេលាច្រើន៖ ស្រ្តីជាមេផ្ទះមានពេលវេលាច្រើនសម្រាប់កូនៗ គ្រួសារ និងការងារផ្ទះ។ គាត់នឹងមិនត្រូវប្រឈមនិងសម្ពាធពេលវេលា ឬត្រូវខឹងព្រោះតែគ្មាន ពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារផ្ទះនោះទេ
+ សម្រាក ៖ ស្រ្តីជាមេផ្ទះអាចសម្រាក លំហែរ នៅពេលឈឺ ពេលស្រ្តេស ដោយមិនចាំបាច់ភ័យក្លាយលើថ្ងៃផុតកំណត់នៃការងារនោះទេ ឬត្រូវសុំច្បាប់ពីចៅ ហ្វាយនាយនោះទេ
+ សេរីភាព៖ មានសេរីភាពដោយមិនចាំបាញ់ធ្វើការក្រោមសម្ពាធ និងក្រោមការត្រួត ពិនិត្យរបស់ចៅហ្វាយនាយណាទេ។ គឺគាត់ជាចៅហ្វាយលើខ្លួនឯង
+ មើលកូនៗរីកលូតលាស់៖ មានពេលគ្រប់គ្រាន់សម្រាប់មើលថែ ថ្នាក់ថ្នម និងបង្រៀន កូនឲ្យធំរីកលូតលាស់ឡើង
+ រៀនជំនាញថ្មី៖ មានពេលច្រើនសម្រាប់រៀនជំនាញថ្មីៗ ដែលអាចធ្វើឲ្យគ្រួសារកាន់តែ រីករាយ និងកាន់តែស្រលាញ់គ្នាខ្លាំង
+ ធ្វើការងារពីរក្នុងពេលតែមួយ៖ អាចមើលថែគ្រួសារផង និងធ្វើការងារមួយចំនួនបាន ផងដែរ
២. ស្រ្តីដែលធ្វើការងារ៖
+ ផ្គត់ផ្គង់គ្រួសារ៖ អាចរកលុយបានមួយចំនួនដើម្បីផ្គត់ផ្គង់គ្រួសារ
+ ការជំរុញទឹកចិត្ត៖ ស្រ្តីដែលធ្វើការងារតែងតែប្រទះនឹងការបញ្ហា និងដំណោះស្រាយ ច្រើន។ ហើយកក្តានេះវាអាចជាការបណ្តុះស្មារតី និងការលើកទឹកចិត្តដល់សមាជិក គ្រួសារផ្សេងទៀតឲ្យមានការខិតខំខ្ពស់
+ ឯករាជ៖ ស្រ្តីដែលមានការងារអាចនឹងមានឯករាជភាពច្រើនទាំងលើជីវិតផ្ទាល់ខ្លួន ទាំងលើគ្រួសារ
+ អាចបំពេញចិត្តខ្លួនឯងបានច្រើន៖ ស្រ្តីនឹងមានអារម្មណ៍ថាពេញចិត្តលើអ្វីៗគ្រប់យ៉ាង បានច្រើន ព្រោះតែគាត់អាចធ្វើឲ្យក្តីស្រមៃជាច្រើនរបស់គាត់ក្លាយជាការពិតបាន
លក្ខណៈសម្បតិ្តរបស់ស្រ្តីជាមេផ្ទះ និងស្រី្តដែលមានការងារធ្វើបានបកស្រាយរួចមកហើយ ដូចនេះ វាជាជម្រើសរបស់លោកអ្នកក្នុងការសម្រេច តើគួរជ្រើសមួយណាដែលល្អសម្រាប់អ្នកផ្ទាល់៕
No comments:
Post a Comment