• Sunday, December 11, 2016

    ទាំងនេះជាអ្វី ដែលអ្នកគួរ និងមិនគួរធ្វើ ក្រោយពេលត្រូវពស់ចឹក


    ខាងក្រោមនេះជាអ្វី ដែលអ្នកគួរតែធ្វើ និង មិនគួរធ្វើ ក្នុងករណី អ្នកត្រូវបានពស់មានពឹសចឹក៖
    អ្វី ដែលគួធ្វើភ្លាមៗ ពេលមានពស់ចឹក៖
    – ត្រូវសម្រួលអាម្មណ៍ឲ្យល្អ ធ្វើចិត្តឲ្យត្រជាក់ ដើម្បីរក្សាបេះដូង ឲ្យស្ថិតនៅសម្ពាធធម្មតា ព្រោះថាពេលបេះដូង ដើរធម្មតា វាអាចទប់ស្តាត់ ពឹសពស់មិន ឲ្យជ្រាបចូលបេះដូងបានលឿន
    – ជូតលាងកំទិចកំទី នៅកន្លែង ដែលពស់ចឹកឲ្យបានស្អាត ដើម្បីកុំឲ្យហើមសាច់
    – យកក្រណាត់មកចង រុំនៅក្បែរកន្លែង ដែលមានពស់ចឹងឲ្យណែន ដើម្បីកុំឲ្យពឹសពស់ ឆាប់ជ្រាបចូលទៅ ក្នុងផ្នែកសំខាន់ផ្សែងៗនៃរាងកាយ
    – កុំញ៉ាំភេសជ្ជៈ ឬ អាហារអ្វីឲ្យសោះ ដើម្បីពន្យាការរាលដាល់ នៃពឹសពស់ក្នុងរាងកាយ
    – កុំធ្វើចលនាខ្លាំងពេក ព្រោះពឹសអាច នឹងរាលដាលកាន់តែលឿន
    – កុំយកអ្វីមករុំនៅកន្លែង ដែលមានរបួស ហើយព្យាយាមប្រើ យកឧបករណ៍ច្របាច់ពឹស ពស់ចេញមកក្រៅ
    – ទៅជួបគ្រូពេទ្យ ដើម្បីចាក់ថ្នាំកម្ចាត់ពឹសពស់
    អ្វីដែលមិនគួរធ្វើ៖
    – កុំប្រើមាត់ ដើម្បីបឺតពឹសពស់ចេញមក្រៅ
    – កុំយកទឹកកក ឬ របស់អ្វី ដែលត្រជាក់មកដាក់លើរបួស
    – កុំប្រើខ្សែអគ្គិសនី ឬ ឧបករណ៏អេឡិចត្រូនិច មកឆក់កន្លែង ដែលមានរបួស ដើម្បីទប់ស្តាត់ការរីករាលដាលនៃពឹសពស់
    – កុំយកភ្លើងមកដុត លើរបួស ដើម្បីធ្វើការទប់ស្តាត់ការរីករាលដាលនៃពឹសពស់
    – ហាមប្រើប្រាស់អាស៊ីត Permanganic ប៉ូតាស្យូម
    hqdefault

    No comments:

    Post a Comment

    Fashion

    Beauty

    Travel