ប៉ុន្តែលោក Leach ដែលជាអ្នក ឯកទេសផ្នែកចិត្តសាស្រ្ត និងមើលថែកុមារ បានពន្យល់ថា ការធ្វើដូចនេះមិនត្រឹមត្រូវនោះទេព្រោះថា ទារកដែលទើបតែមានវ័យ ១ ឆ្នាំ ឬលើសនេះបន្តិច ពួកគេត្រូវការ ការថ្នាក់ថ្នម ឬទទួលប្រតិកម្មណាមួយពីមនុស្សជុំវិញខ្លួនជាចាំបាត់។
ប្រសិនទារកមិនអាចទទួលបានទេ ពួកគេនឹងមានបញ្ហាសតិអារម្មណ៍យ៉ាងខ្លាំង ជាមិនខាន។ មួយវិញទៀត ការយំដូចនេះអាចធ្វើឲ្យកម្រិតនៃបញ្ហាស្ត្រេសក្នុងខួរក្បាលរបស់ទារកកើនឡើងផងដែរ ហើយក្នុងរយៈពេលយូរទៅមុនទៀតកុមារអាចនឹងមានបញ្ហាខួរក្បាលបន្ថែមទៀត។ ជាចុងក្រោយ អ្នកជំនាញផ្នែកមើលកុមាររូបនេះ បានណែនាំដល់ឪពុកម្តាយគ្រប់រូបថា បើស្រលាញ់សុខភាពកូន សូមបោះបង់ទម្លាប់ទុកឲ្យកូនយំនេះចោល៕
No comments:
Post a Comment